សង្គមស៊ីវិល និងអ្នកវិភាគចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់លើសពីការបង់ប្រាក់ពិន័យថ្លៃមិនពាក់មួកសុវត្ថិភាព។ ការលើកឡើងបែបនេះ របស់អ្នកតាមដានស្ថានការណ៍នយោបាយ បន្ទាប់ពីលោក ហ៊ុន សែន ជិះម៉ូតូ យកលុយទៅបង់ថ្លៃផាកវិន័យនៅប៉ុស្តិ៍នគរបាលច សង្កាត់ចតុមុខ រាជធានីភ្នំពេញ។
ទន្ទឹមនឹងការស្វាមគមន៍ចំពោះការបង្ហាញពីភាពទទួលខុសត្រូវចំពោះមុខ របស់លោក ហ៊ុន សែន នៅពេលនេះ។ សង្គមស៊ីវិល និងអ្នកវិភាគ លើកទឹកចិត្តដល់ លោក ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ហ៊ានចេញមុខមកទទួលខុសត្រូវ ករណីការកាប់បំផ្លាញព្រៃឈើ ការរត់ជាន់គ្នាស្លាប់នៅកោះពេជ្រ ការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង និងករណីក្រុមអង្គរក្សរបស់លោក ហ៊ុន សែន វាយតំណាងរាស្ត្រនៅរដ្ឋសភាជាដើម។
អ្នកវិភាគនយោបាយ លោក កែម ឡី យល់ថា កាយវិការរបស់លោក ហ៊ុន សែន ជាការផ្តល់គំរូល្អដល់ថ្នាក់នាំផ្សេងទៀត និងថ្នាក់ដឹកនាំជំនាន់ក្រោយឲ្យហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែ លោក កែម ឡី ចង់ឃើញលោក ហ៊ុន សែន បង្ហាញការទទួលខុសត្រូវលើការកាប់បំផ្លាញព្រៃឈើ និងបញ្ហាផ្សេងទៀត៖ «បើរឿងកាប់បំផ្លាញព្រៃឈើ នាយករដ្ឋមន្ត្រីត្រឹមតែលាលែង ហើយមិនត្រឹមតែលាលែងពីតំណែងទេ ត្រូវសុំឲ្យតុលាការធ្វើការស៊ើបអង្កេតទៀតថា ហេតុអីមានបានមានការកាប់បំផ្លាញព្រៃឈើ»។
ពត៌មានលំអិត ៖ http://adf.ly/1bY8kt
ប្រភព៖ rfa.org
ពត៌មានលំអិត ៖ http://adf.ly/1bY8kt
ប្រភព៖ rfa.org
0 comments:
Post a Comment